គោលបំណងនៃការតាំងពិព័រណ៍
- ដើម្បីធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលសម្ភាៈ បរិក្ខារ និងគ្រឿងចក្រសំណង់
- ដើម្បីឱ្យរោងចក្រដែលជាអ្នកផលិតស្វែងរកដៃគូ អ្នកចែកចាយបន្ត និងអ្នកលក់សម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់
- បូកសរុបសកម្មភាពការងាររបស់សមាគមដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារ សម្រាប់ឆ្នាំបន្ទាប់
- បង្កើតវេទិការដែលជាកន្លែងសម្រាប់អ្នកជំនាញសំណង់ជាតិ និងអន្តរជាតិ អាចបង្កើតទំនាក់ទំនង និងស្វែងរកដៃគូរពាណិជ្ជកម្ម
- ផ្លាស់ប្តូរបទពិសោធន៍ គន្លឹះ និងការពិភាក្សាការងារទៅលើបញ្ហាពាក់ព័ន្ធទៅនឹងវិស័យសំណង់
- ចងក្រងសំណើរនៃកិច្ចពិភាក្សាការងារ បន្ទាប់មកគោរពជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យពិចារណា
- ចែករំលែកព័ត៌មាននៃការវិវឌ្ឍន៍បច្ចេកវិទ្យាវិស័យសំណង់ និង ផលិតផល
- ផ្សព្វផ្សាយអំពីបទបញ្ញត្តិពាក់ព័ន្ធវិស័យសំណង់ដែលមានការកែសម្រួល និងកែលម្អរៀងរាល់ឆ្នាំ ៕